ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ខែកញ្ញា បានស្នើឲ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ ចំពោះការតែងតាំងប្រធានស្តីទី។
តាមលិខិតរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយលោក ស ខេង បានបញ្ជាក់ថា ក្រសួងទទួលបានសេចក្តីសម្រេច កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចំពោះការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី។
ប្រភព VOD ៖ https://bit.ly/2x8KB75