អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្នើទៅតុលាការជាន់ខ្ពស់ទម្លាក់បទចោទ ដើម្បីឲ្យមានសេរីភាពប្រកបមុខរបរចិញ្ចឹមគ្រួសារដូចដើមវិញ។
ក្រោយពីសវនាការនៅតុលាការកំពូលនាព្រឹកនេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា ចៅក្រម និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញកន្លងមក សម្រេចឃុំខ្លួន និងចោទប្រកាន់រូបលោកដោយអយុត្តិធម៌ នឹងរំលោភលើនីតិវិធីច្បាប់។ ករណីនេះលោកស្នើទៅចៅក្រមជំនុំជំរះតុលាការកំពូលទម្លាក់បទចោទទាំងអស់ ដើម្បីឲ្យលោកមានសេរីភាពពេញលេញ រកប្រាក់ជួយគ្រួសារ។
ប្រភព VOD ៖ https://bit.ly/2Qklx65