តុលាការកំពូលសម្រេចនឹងប្រកាសលទ្ធផលលើសំណុំរឿងមោឃភាពនីតិវិធី ដែលប្ដឹងសារទុក្ខដោយអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២រូប នៅថ្ងៃទី១៧ខែកញ្ញា។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមេធាវី និង អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២រូប គឺលោក អួន ឈិន និងលោក យាង សុធារិន បានចូលស្ដាប់ក្នុងសវនាការនៅតុលាការកំពូលកាលពីព្រឹកថ្ងៃទី១២ កញ្ញា។
ប្រភព RFA ៖ https://bit.ly/2QqRKZd