កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាថា នឹងស្មោះត្រង់ដាច់ខាតចំពោះប្រទេសជាតិ និងគោរពតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស បន្ទាប់ពីលោកត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃកងទ័ពជើងគោក។
ក្នុងសុន្ទរកថាសម្រាប់ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្ទេរភារកិច្ចមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃម្សិលមិញនេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្ដេជ្ញាថា លោកនឹងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។
ប្រភព VOD ៖ https://bit.ly/2Mt43kw