តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយបន្ទាយទាហានមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក បានសន្យាដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ។ពលរដ្ឋប្រមាណជិត ១០០នាក់ ដែលមានជម្លោះដីធ្លីជាមួយទាហានវរៈសេនាតូចការពារអាកាសលេខ៩១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ បានផ្តុះការតវ៉ាជាថ្មីនៅថ្ងៃនេះ ដើម្បីទាមទារដីធ្លីពួកគេវិញ ខណៈជម្លោះនោះបានអូសបន្លាយជិត ២០ឆ្នាំមកហើយ។
ប្រភពVOD ៖ https://bit.ly/2xfVfZW