សភាសហភាពអឺរ៉ុបសម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ដោយថា មិនអាចទទួលយកបាន និងទាមទារឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់លើអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។ក្នុងសេចក្ដីសម្រេច ដែលធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ សភាសហភាពអឺរ៉ុបបានប្រកាសថ្កោលទោសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ប្រភព VOD ៖ https://bit.ly/2N81v0x