តាមលទ្ធផលប្រជុំរបស់សមាជិកសភាសហភាពអឺរ៉ុបបានឲ្យដឹងកាលពីយប់មិញថា កម្ពុជាត្រូវតែទម្លាក់រាល់បទចោទប្រកាន់ប្រឆាំងនឹងអ្នកនយោបាយបក្សប្រឆាំងលោក កឹម សុខា។ ជាមួយគ្នានេះដែរសមាជិកសភាសហភាពអឺរ៉ុបក៏បានទាមទារឲ្យអាជ្ញាធរកម្ពុជាធ្វើការទម្លាក់បទចោទប្រកាន់ទៅលើលោក សម រង្ស៊ីផងដែរ។
ទោះជាយ៉ាងណាលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាបើទោះបីជាសភាសហភាពអឺរ៉ុបធ្វើការសម្រេចបែបណាក៏ដោយ ក៏វាមិនគ្របដណ្តប់មកលើអធិបតេយ្យភាពរបស់កម្ពុជានោះដែរ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2NeH2av