ការឆ្លើយតប តំណាងរដ្ឋាភិបាលកម្ពុជា អះអាងថា ខ្លួនមានភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំនៃការអនុវត្តច្បាប់ទៅលើកឹម សុខា និងជនជាប់ចោទផ្សេងទៀត នាពេលកន្លងមក។ ស្ថានទូតកម្ពុជាប្រចាំទីក្រុងព្រុយសែលដដែល បានសម្តែងការសោកស្តាយចំពោះការគម្រាមដាក់ទណ្ឌកម្មរបស់សភាអឺរុប ដែលមិនមានភាពយុត្តិធម៌ ខណៈប្រទេសដទៃ ដែលមានអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងកម្ពុជាទៅទៀតនោះ នៅតែអាចបន្តកិច្ចព្រៀមព្រៀងលើកលែងពន្ធពាណិជ្ជកម្ម (EBA) ជាមួយអឺរុប ដោយគ្មានការគម្រាមកំហែងនោះឡើយ៕
ប្រភព RFI៖ https://bit.ly/2D0mvBQ