មន្ត្រីបក្សកាន់អំណាច មិនបដិសេធការចរចានយោបាយជាមួយនឹងបក្សប្រឆាំងឡើយ ក្រោយពេលសភាសហភាពអឺរ៉ុបអនុម័តសេចក្តីសម្រេច អំពីវិធានការទណ្ឌកម្មលើរបបលោក ហ៊ុន សែន។ សភាសហភាពអឺរ៉ុប កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ បានអនុម័តសេចក្តីសម្រេច ស្តីពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ជាពិសេសករណីលោក កឹម សុខា នៅក្នុងកិច្ចប្រជុំសភាពេញអង្គ។ សេចក្តីសម្រេចនេះ នឹងឈានទៅជំរុញឲ្យគណៈកម្មាការសហភាពអឺរ៉ុប ដែលមាន ២៨ប្រទេស ចាត់វិធានការចាំបាច់នានា ដើម្បីដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ប្រភពRFA ៖ https://bit.ly/2Nf6215