របបលោក ហ៊ុន សែន និងឡាវបានឯកភាពគ្នាគ្រោងស្នើទៅបារាំងផ្ដល់ឯកសារផែនទី កំណត់បង្គោលព្រំដែនក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ ដែលនៅសេសសល់ប្រមាណ ១៤ភាគរយ កំពុងប្រទាញប្រទង់គ្នា។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឲ្យដឹងថា ភាគីកម្ពុជា និងឡាវ នៅមិនទាន់ឯកភាពគ្នាលើបែបបទបច្ចេកទេស ក្នុងការប្រើប្រាស់ផែនទីនោះទេ ហើយក៏មិនទាន់ស្នើសុំអ្នកឯកទេសពីបារាំង និងឯកសារផែនទីនៅឡើយទេ មកទល់ពេលនេះ។
ប្រភព RFA ៖ https://bit.ly/2NeuLTn