កម្មកររោងចក្រ ជឹមលី នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យល់ព្រម​បើក​ផ្លូវ​ជាតិ​លេខ៤ វិញ ក្រោយ​ពី​អាជ្ញាធរ​សន្យា​ផ្ដល់​ដំណោះ​ស្រាយ​ឲ្យ មុន​បុណ្យ​ភ្ជុំបិណ្ឌ

2018-09-19 10:19:00 5132 Views

កម្មកររោងចក្រ ជឹម លី (Ghim Li) នៅខណ្ឌពោធិ៍សែនជ័យជាច្រើននាក់ បានយល់ព្រមបើក​ផ្លូវជាតិ​លេខ៤ ម្ដុំមុខរោងចក្រ ដែលស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ឲ្យអាចធ្វើចរាចរណ៍​បាន​ឡើង​វិញហើយ ក្រោយពេលអាជ្ញាធរបានសន្យា និងធានាថាសងប្រាក់ឈ្នួល និងប្រាក់អត្ថ​ប្រយោជន៍​ជូន​កម្មករ​វិញ ដោយមិនឲ្យបាត់មួយរៀលទេ នៅមុនពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិកម្មករ ជំរុញឲ្យ​អាជ្ញាធរ​អនុវត្ត​តាមច្បាប់ការងារ ដើម្បី​ធានា​ធ្វើយ៉ាងណា មិន​ឲ្យបាត់បង់អត្ថ​ប្រយោជន៍​​ផ្សេងៗ ​របស់​​កម្មករ។

ប្រភព​ RFA ៖ https://bit.ly/2plWDXk


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា