ក្រុមមន្រ្តីជាន់ខ្ពស់របបក្រុងភ្នំពេញ នាំគ្នាការពាររដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង រឿងធ្លោយមាត់បង្ហើបការពិត ពីការជ្រៀតជ្រែកកិច្ចការតុលាការ ក្នុងករណីលោក កឹម សុខា។ ក្រុមមន្ត្រីថា ការរៀបចំយុទ្ធសាស្ត្រឲ្យមានការឃុំខ្លួន លោក កឹម សុខា ប្រធានបក្សប្រឆាំងក្នុងផ្ទះ ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ទាំងអស់ និងមិនបង្គាប់បញ្ជាតុលាការនោះទេ។ អ្នកវិភាគថា ការចេញមុខ ការពារមុខមាត់ឲ្យលោក ស ខេង គឺបក្សកាន់អំណាចចង់ការពារអំណាច ចង់រក្សាកិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក ស ខេង ជាជាងសេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់តុលាការ។
ប្រភព RFA ៖ https://bit.ly/2QBa1mV