សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនការរបស់ខ្លួនលើសំណុំរឿងប្រឆាំងនឹងមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក នៅព្រឹកថ្ងៃនេះ ខណៈសាក្សីសំខាន់ ២រូប ពុំបានបង្ហាញខ្លួនក្នុងសវនការនោះឡើយ។
ក្រុមមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបនៃសមាគមអាដហុក មានលោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ាន់ដា ត្រូវបានតុលាការចោទថា បានសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានទម្លាយថា មានទំនាក់ទំនងស្នេហាជាមួយនារីអ៊ុតសក់ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ កាលពីឆ្នាំ២០១៦។
ប្រភព VOD ៖ https://bit.ly/2QHmENg