គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសថា ខ្លួនគ្រោងនឹងចុះឈ្មោះពលរដ្ឋជិតកន្លះលាននាក់នៅក្នុងបញ្ជីបោះឆ្នោតនៅឆ្នាំនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញនេះ។គ.ជ.ប. បានរៀបរាប់បន្ថែមថា ខ្លួននឹងចុះឈ្មោះពលរដ្ឋ ៤៨៩ ៩៦៣នាក់ ចូលក្នុងបញ្ជីបោះឆ្នោតប្រចាំឆ្នាំ២០១៨នេះ ប៉ុន្តែ គ.ជ.ប.ថា ក៏គ្រោងលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតជិត ១០ម៉ឺននាក់ផងដែរ។
ប្រភព VOD ៖ https://bit.ly/2PHxph2