រដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើត​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ​

2018-09-19 15:22:00 5137 Views

ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​ដ្ឋា​ភិ​បាល​កម្ពុជា មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់​។ ភាពខ្វះ​ចន្លោះ​នោះ​គឺ លោក កឹម សុខា ត្រូវបាន​តុលាការ ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំខ្លួន​ក្នុងផ្ទះ ខណៈ​ច្បាប់​កម្ពុជា ពុំមាន​សរសេរ​ត្រង់​ចំ​ណុ​នេះ​។ 

​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បកស្រាយ​ថា ដោយសារតែ​នៅ​ប្រទេស​កម្ពុជា មិនមាន​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ ទើប​តុលាការ កំណត់​ទីតាំង​ណាមួយ ពោលគឺ​យក​ផ្ទះ​របស់លោក កឹម សុខា ធ្វើជា​កន្លែង​ឃុំខ្លួន​តែម្តង​។ ប្រមុខ​រដ្ឋាភិបាល លើក​ហេតុផល​ថា ការសម្រេចចិត្ត​យក​លោក កឹម សុខា ទៅ​ឃុំ​ក្នុងផ្ទះ គឺ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ និង​ដើម្បី​រក្សា​សុវត្ថិភាព​របស់លោក [​ដែល​កំពុងមាន​ជំងឺ​]​។

ប្រភព ថ្មីៗ ៖ https://bit.ly/2OC2B1l


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា