ចាប់តាំងពីកម្ពុជាមានគណៈរដ្ឋមន្ដ្រីថ្មីអាណត្តិទី៦មក មេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់និងពិភពលោក បានបន្តគ្នាផ្ញើសារអបអរសាទរដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែលត្រូវបានផ្ដល់សេចក្ដីទុកចិត្តឲ្យបន្តធ្វើជានាយករដ្ឋមន្ដ្រីដឹកនាំប្រទេសកម្ពុជាមួយអាណត្តិទៀត។ ចុងក្រោយនេះ នាយករដ្ឋមន្ដ្រីបារាំង លោក អេឌូអាដ ហ្វីលីព Edouard Philippe បានផ្ញើសារមួយជូនសមភាគីកម្ពុជាដែរ ដោយក្នុងសារនោះ លោកអះអាងថា បារាំងត្រៀមខ្លួនឈរជើងកៀកកម្ពុជា ដើម្បីជួយកសាងកម្ពុជាឲ្យមានប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍ។
ប្រភព RFI ៖ https://bit.ly/2QHU2TX