កាលពីម្សិលមិញ មជ្ឈមណ្ឌលសិទ្ធិមនុស្ស សមាគមការពារសិទ្ធិអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញផ្សាយរបាយការណ៍រួមគ្នាកម្រាស់ ១៦៦ទំព័រ ក្រោមចំណងជើងថា «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» ដោយបានបង្ហាញពីករណីរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដែលបានកត់ត្រាទុកចាប់ពីខែមេសាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨។ របាយការណ៍ឆ្នាំទី២នេះ រកឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានបានកើតឡើង ៥៩៣ករណី ពោល គឺកើនឡើង ២០២ករណី បើធៀបនឹងរបាយការណ៍ឆ្នាំទី១ ដែលមានចំនួន ៣៩១ករណី ហើយភាគច្រើន គឺជាការរំលោភសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ការជួបជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។
ប្រភពVOD ៖ https://bit.ly/2xCk56f