ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារសំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។ ក្រុមពលរដ្ឋនៅឃុំជីខលើ ដែលអះអាងថា មានគ្នា ៧៦នាក់ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីសុំសំណងលុយ ៦ពាន់ដុល្លារបន្ថែមទៀតពីស្ថានប័នមួយនេះ បន្ទាប់ពីពលរដ្ឋទាំងនោះ ទទួលយកដំណោះស្រាយដីធ្លីមួយគ្រួសារដី ១ហិកតាកន្លះកាលពីខែឧសភាកន្លងមក។
ប្រភពVOD ៖ https://bit.ly/2Nv7EEg