ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គ្រោងធ្វើមហាបាតុកម្មលើកទី៣ នៅទីក្រុងតូក្យូ នៅថ្ងៃទី៧ ខែ តុលាខាងមុខ ដើម្បីប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន។
សកម្មជនគណបក្សសង្គ្រោះជាតិ និងជាតំណាងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រាប់អាស៊ីសេរីថា មូលហេតុដែលធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន នោះ ព្រោះលោក ហ៊ុន សែន មិនមែនជានាយករដ្ឋមន្ត្រីខ្មែរនោះទេ ដោយសារលោកបានរៀបចំការបោះឆ្នោតក្លែងក្លាយ និងបង្កើតរដ្ឋាភិបាលខុសច្បាប់។
ប្រភព RFA ៖ https://bit.ly/2QLGeb0