ពលរដ្ឋ ១៧៦គ្រួសារ មកពីស្រុក ស្រែអំបិល ខេត្តកោះកុង ភាគច្រើនជាស្រ្តីវ័យចំណាស់ លើកគ្នាមកតវ៉ានៅមុខក្រសួងដែនដី ក្រុងភ្នំពេញ ស្នើសុំទឹកប្រាក់បន្ថែមលើដីធ្លី ដែលរដ្ឋាភិបាលបានដោះស្រាយឲ្យ កាលពីខែកក្កដា ឆ្នាំ២០១៨។ ក៏ប៉ុន្តែសំណើនេះ ត្រូវបានមន្ត្រីតំណាងក្រសួងដែនដីបដិសេធ ដោយលើកហេតុផលថា ក្រសួងគ្មានថវិកាផ្ដល់ជូនពលរដ្ឋតាមការស្នើសុំនោះទេ បន្ទាប់ពីពលរដ្ឋ ២០នាក់ចូលជួបមន្ត្រីក្រសួងដែនដី នៅថ្ងៃទី២០ កញ្ញា។
ប្រភព RFA ៖ https://bit.ly/2PWA8DD