សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញ នឹងមិនរឹតត្បិតពួកគេ ក្នុងការប្រារព្ធទិវាគ្រូបង្រៀន ដូចរាល់ៗឆ្នាំទេ។ ប្រធានសមាគមនេះ អះអាងថា ទិវានេះជាការរំលឹកគុណគ្រូ និងស្នើសុំឲ្យមានការដំឡើងប្រាក់ខែគ្រូបង្រៀន មិនមែនជាសកម្មភាពបាតុកម្មទេ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា សមាគមគ្រូបង្រៀន មានសិទ្ធិដោយគ្មានការរារាំង ក្នុងជួបប្រជុំគ្នា ដើម្បីសម្ដែងពីសុខទុក្ខរបស់គ្រូបង្រៀន និងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក។
ប្រភព RFA ៖ https://bit.ly/2xCgzJS