ន្ត្រីយោធាជាន់ខ្ពស់របស់របបលោក ហ៊ុន សែន បានដាក់លិខិតសុំលាលែងពីមុខតំណែង ជានាយរងសេនាធិការចម្រុះ ក៏ប៉ុន្តែ ឧត្ដមសេនីយ៍ឯកទាំង៥រូបនេះ នៅមានតួនាទីជាមេបញ្ជាការតាមអង្គភាពរបស់ខ្លួនដដែល។
មេទ័ពទាំង៥រូប ដែលធ្លាប់កាន់មុខតំណែងពីរហើយសុំមកកាន់តំណែងតែមួយ នៅពេលនេះ មានលោក ស្រី ឌឹក នៅកាន់តំណែងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លោក កែវ ធី ជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ លោក ចាប់ ភក្តី ជាមេបញ្ជាការ កងពលតូចទ័ពពិសេសឆត្រយោង៩១១ លោក ព្រហ្ម ផេង ជាមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១ និងលោក ម៉ៅ សុផាន់ ជាមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០។
ប្រភព RFA ៖ https://bit.ly/2IioKzv