រដ្ឋមន្ដ្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានលើកលែងទោសនិងសម្រេចដោះលែងពលរដ្ឋរបស់ខ្លួន គឺផលិតករភាពយន្ត James Ricketson ឲ្យមានសេរីភាពឡើងវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២កញ្ញានេះ។ លោក James Ricketson ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទចារកម្ម បន្ទាប់ពីលោកបានបង្ហោះដ្រូនថតសកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ។
ប្រភព RFI ᧵ https://bit.ly/2xN3blr