បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង ទទូចឲ្យសាលាឧទ្ធរណ៍ពន្លឿនជម្រះក្ដីសំណុំរឿងព្រះអង្គ ហន សុផាន្នី ឲ្យបានឆាប់។
ការស្នើសុំនេះ ដោយសារមេធាវីបានដាក់ពាក្យប្ដឹងសារទុក្ខលើសំណុំរឿងនេះអស់ជាច្រើនខែតែគ្មានដំណឹង ចំណែកព្រះអង្គ ហន សុផាន្នី ក្រោយពីជាប់ឃុំអស់ជាងមួយឆ្នាំបានធ្លាក់ខ្លួន ហើយគ្មានថ្នាំព្យាបាលជំងឺនៅក្នុងពន្ធនាគារខេត្តបាត់ដំបង។
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមខេត្តបាត់ដំបង មានថេរដីកាថា សាលាឧទ្ធរណ៍មិនគួរផ្អាប់សំណុះរឿងព្រះអង្គ ហន សុផាន្នីទុក្ខចោល ដោយមិនជម្រះក្ដីនោះទេ។
ប្រភព RFA ៖ https://bit.ly/2N0K1OT