ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយនេះ ពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមបានប្រកាសទទួលស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។ ប៉ុន្តែពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមទៀត បានប្រកាសធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា។ ជាបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។
ប្រភព RFI ៖ https://bit.ly/2zov3hR