ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងទៅថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិនាសប្ដាហ៍ក្រោយនេះ ខណៈដែលអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានរូបលោកនៅទីនោះផងដែរ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោកនឹងទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលស្ថិតលើទឹកដីសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនេះ។ លោកក៏សង្ឃឹមថា នឹងបានជួបជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផងដែរ។
ប្រភព VOD ៖ https://bit.ly/2IirFIt