គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃទី១ដល់១៨ ខែតុលាខាងមុខ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីដោយគ្រោងនឹងចុះឈ្មោះឲ្យបានជាង៤០ម៉ឺននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ(គ.ជ.ប)កាលពីម្សិលមិញ។
លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប គ្រោងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតចាប់ពីដើមខែតុលាខាងមុខនេះ ដោយគ្រោងស្រង់ឈ្មោះពលរដ្ឋឲ្យបានជាង៤០ម៉ឺននាក់។
លោកថា គ.ជ.ប ធ្វើតាមកាតព្វកិច្ចក្នុងការការពារសិទ្ធិពលរដ្ឋដែលមានឈ្មោះបោះឆ្នោតទើបគ.ជ.បត្រូវធ្វើបញ្ជីបោះឆ្នោតថ្មីនិងត្រឹមត្រូវ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2Q2qIqe