តុលាការកំពូលកោះហៅស្ត្រីពីរនាក់នៅសហគមន៍បឹងកក់ ចូលបំភ្លឺក្នុងនាមជាដើមបណ្ដឹង លើសំណុំរឿងហិង្សាទៅលើសហគមន៍បឹងកក់ បង្កដោយសមត្ថកិច្ចចម្រុះរឿងហិង្សា នៅក្បែរវត្តភ្នំកាលពីខែកញ្ញា ឆ្នាំ២០១៣។ ក្នុងសំណុំរឿងដែលអូសបន្លាយអស់ជាច្រើនមកនេះ ស្ត្រីបឹងកក់យល់ថា តុលាការមិនបានអនុវត្តច្បាប់ដោយស្មើភាពគ្នា ក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដនោះឡើយ ខណៈជនប្រព្រឹត្តហិង្សានៅតែមានសេរីភាព ដោយគ្មានការកាត់ទោសតាមច្បាប់។ ជុំវិញរឿងនេះ តុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី១ តុលា ឆ្នាំ២០១៨ ។
ប្រភព RFA ៖ https://bit.ly/2Od2nAR