ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោក ហ៊ុន សែន បានថ្លែងការពាររបបរបស់លោក ទាំងបំពាន ដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ទោះបីជា លោក ហ៊ុន សែន ព្យាយាមថ្លែងបិទបាំងការពិតនៅក្នុង ប្រជុំសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាបូរីញូវយ៉ក កាលពីថ្ងៃទី២៨ កញ្ញា យ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំង នូវអ្វីដែលលោកកំពុងតែរំលោភបំពានបានដែរ ព្រោះថា សហគមន៍អន្តរជាតិ បានដឹងអស់ទៅហើយ អំពីការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ។
ប្រភព RFA ៖ https://bit.ly/2Om1cPD