ក្រុមប្រតិភូនៃមេដឹកនាំរបបក្រុងភ្នំពេញ បានត្រឡប់ទៅដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោងប្រមាណ ៣រសៀល ម៉ោងនៅកម្ពុជា។ នៅមុនចេញដំណើរត្រឡប់មកកម្ពុជាវិញ លោក ហ៊ុន សែន អះអាងថា បេសកម្មនៅសហរដ្ឋអាមេរិក ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ចំណែកក្រុមបាតុករប្រឆាំង លោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក ក៏បានរំសាយត្រលប់ទៅផ្ទះវិញរៀងៗ ខ្លួន និងបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនដែរ។ អ្នកវិភាគថា ភាគីខ្មែរទាំងពីរក្រុម សុទ្ធតែជោគជ័យ តែអ្នកដែលចាញ់ គឺប្រជាជាតិខ្មែរទាំងមូល ត្រូវបង្ហាញពីភាពបែកបាក់គ្នា និងបង្ហាញពីភាពមិនចេះចរចាគ្នា ឲ្យអន្ដរជាតិមើល។
ប្រភព RFA ៖ https://bit.ly/2NgCawH