មេធាវីការពារក្ដីឲ្យលោក នី ចរិយា គឺលោក សំ សុគង់ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចបញ្ជូនសំណុំរឿងនេះកូនក្ដីរបស់លោក ទៅឲ្យសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ដោយតុលាការសំអាងថា ការសម្រេចសេចក្ដីរបស់តុលាការថ្នាក់ក្រោមកន្លងមក ធ្វើឡើងមិនទាន់ត្រឹមត្រូវតាមអង្គច្បាប់ ខណៈភស្តុតាងមួយចំនួនដែលដើមបណ្ដឹងបានដាក់ទៅតុលាការទាំងអស់ គឺរកមិនឃើញថា លោកកូនក្ដីលោកបានប្រព្រឹត្តបទល្មើសនោះទេ។
ប្រភពVOD ៖ https://bit.ly/2Qr4jmB