ក្រុមប្រតិភូនៃមេដឹកនាំរបបក្រុងភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សែន បានត្រឡប់ទៅដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១ តុលា គឺបន្ទាប់ពីលោកមកចូលរួមមហាសន្និបាតលើកទី៧៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ មេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា បេសកម្មនៅសហរដ្ឋអាមេរិក ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ចំណែកក្រុមបាតុករប្រឆាំងលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក ក៏ថា ពួកគេបានជោគជ័យដែរ។
ប្រភព RFA ៖ https://bit.ly/2xTNMRq