ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ ខែតុលា នេះ ថាអាជ្ញាធរកម្ពុជា ប្រើល្បិចកលទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះសមាជិក និងចលនារបស់ពួកគាត់។ លោកបញ្ជាក់ថា អាជ្ញាធររបបលោក ហ៊ុន សែន តែងតែបង្កើតព្រឹត្តិការណ៍ធ្វើទុក្ខបុកម្នេញពួកគាត់ ក្រោយគាត់ជួបមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស។ លោក សម សេរី អះអាងថា ការណ៍ដែលរបបលោក ហ៊ុន សែន រករឿងពួកគាត់ គឺដោយសារ តែលោកទើបបានជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីសប្ដាហ៍មុន។
ប្រភព RFA ៖ https://bit.ly/2P69ckE