តុលាការកំពូលសម្រេច បដិសេធចោលសាលដីកាសាលាឧទ្ធរណ៍ ដែលបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ក្នុងសំណុំរឿងប្រឆាំងលោក នី ចរិយា បច្ចុប្បន្ន ជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្ដឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប ចោទលោកថា បរិហារកេរ្តិ៍ពួកគេ ទាក់ទងនឹងការចាប់ឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី ២នាក់ ដាក់គុកខុសនីតិវិធី កាលពីឆ្នាំ២០១៥។ ការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ ត្រូវបានអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស សាទរនិងចាត់ទុកថា ជាការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ សម្រាប់អតីតអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា។
ប្រភព RFA ៖ https://bit.ly/2QqzLS6