លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសជប៉ុន ដែលចាប់ផ្ដើមឡើងនាចុងសប្ដាហ៍នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នឹងពិភាក្សា និងអនុម័តយុទ្ធសាស្ដ្រទីក្រុងតូក្យូថ្មី ដើម្បីធ្វើឲ្យប្រសើរនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបិរស្ថាន៕
ប្រភពVOD ៖ https://bit.ly/2OAllBE