មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ តុលា ថា ទោះបីជាក្រសួងការពារជាតិលើកឡើង ថា ការជ្រើសរើសទាហានថ្មីបន្ថែមទៀត ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី និងសេចក្ដីសុខរបស់ពលរដ្ឋក៏ដោយ ក៏លោកសង្កេតឃើញថា មានកងកម្លាំងប្រដាប់អាវុធខ្លះ បានប្រើប្រាស់ដើម្បីការពារក្រុមហ៊ុន និងអ្នកមានអំណាចទៅវិញ៖ «កន្លងមក យើងឃើញមានកងប្រដាប់អាវុធមួយចំនួន ត្រូវបានក្រុមហ៊ុនឯកជន បានយកទៅប្រើប្រាស់សម្រាប់ការពារសន្តិសុខ ជាដើម អ៊ីចឹងគួរតែបម្រើការងារឲ្យរដ្ឋ។ ដូចនេះយើងត្រូវពិនិត្យមើលដែរ បើយើងរើសថ្មីតែអ្នកចាស់ៗ យើងប្រើប្រាស់មិនត្រឹមត្រូវ គឺអាចជាការចំណាយថវិកាខ្ជះខ្ជាយ...»។
ប្រភព RFA ៖ https://bit.ly/2DZFI78