សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានបង្ហាញក្ដីបារម្ភអំពីផលប៉ះពាល់យូរអង្វែង និងការពង្រីកវត្តមានរបស់មហាអំណាចចិនមកលើកម្ពុជា បើអឺរ៉ុបឈានដល់វិធានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ។
ក្នុងលិខិតមួយដែលផ្ញើជូនទៅគណៈកម្មាការអឺរ៉ុបទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Malmström កាលពីថ្ងៃម្សិលមិញ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ហៅកាត់ថា EURO CHAM បានទទូចឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញចំពោះវិធានការរបស់ខ្លួន ដែលអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពីកម្ពុជា។ EURO CHAM ថាទណ្ឌកម្មនេះនឹងបង្កផលប៉ះពាល់យូរអង្វែងមកលើផលប្រយោជន៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងគោលជំហររបស់អឺរ៉ុបក្នុងការជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខណៈចិនកំពុងពង្រីកវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងនោះ។
ប្រភព VOD ៖ https://bit.ly/2PDfcBO