គណៈប្រតិភូសភាឯកបក្ស នៃរបបលោក ហ៊ុន សែន មិនបានបញ្ចូលសេចក្ដីថ្លែងការណ៍របស់សហភាពអន្តរសភាលើបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យ ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលនៃកិច្ចប្រជុំ IPU នោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រ ទី១៩ ខែតុលា គណៈប្រតិភូដែលដឹកនាំដោយអ្នកស្រី ឃួន សុដារី អនុប្រធានទីពីររដ្ឋសភាឯកបក្ស និងលោក ឈាង វុន មន្ត្រីនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សកាន់អំណាច រួមទាំងមន្ត្រីរបបនេះបួនរូបផ្សេងទៀត អួតសរសើរតែអំពីអ្វី ដែលរបបនេះ អះអាងថា ជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលផាត់ចេញគណបក្សសង្គ្រោះជាតិ។ គណៈប្រតិភូដដែលអះអាងបន្ថែមថា ខ្លួនបានបង្ហាញការពិតឲ្យសហភាពអន្តរសភាបានដឹងថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យពហុបក្ស និងការគ្រប់គ្រងប្រទេសដោយច្បាប់។
ប្រភព RFA ៖ https://bit.ly/2yOuigy