លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការទាមទារ និងថែរក្សាការពារឯករាជ្យជាតិពិតប្រាកដ អាចធ្វើទៅបានអាស្រ័យលើការរួបរួមជាតិ។ ការលើកឡើងដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនពេលដែលកម្ពុជាប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃម្សិលមិញនេះ ក៏បានផ្ញើសារអបអរសាទរ នាឱកាសខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ដោយសង្ឃឹមថា កម្ពុជានឹងឆ្ពោះទៅរកសង្គមមួយ ដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។
ប្រភព RFI ៖ https://bit.ly/2ASdt6B