លោក ហ៊ុន សែន ថ្លែងថា ការដែលសហភាពអឺរ៉ុបពិចារណាផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់នាំចូលទំនិញគ្រប់មុខពីកម្ពុជា លើកលែងតែអាវុធ ហៅថា EBA នោះ គឺដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកលូតលាស់។ ប្រសាសន៍របស់លោក ហ៊ុន សែន ពេលនេះ គឺផ្ទុយនឹងប្រសាសន៍របស់លោកកាលពីលើកមុន ដែលថា គណបក្សប្រឆាំងជាអ្នកញុះញង់ឲ្យសហភាពអឺរ៉ុបពិចារណាផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA។
ប្រភព RFA៖ https://bit.ly/2Q76Ohf