កម្ពុជាបោះឆ្នោតមិនគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលថ្កោលទោសស្ថានភាពរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា។ ការបោះឆ្នោតនេះ រៀបចំឡើងដោយគណៈកម្មាធិការទី ៣ ផ្តោតលើបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៦ វិច្ឆិកាកន្លងទៅ។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័ត ក្រោមសំឡេងឆ្នោត ១៤២ យល់ស្រប ទល់នឹងសំឡេងប្រឆាំង ១០ សំឡេង និង អនុប្បវាទ ២៦ សំឡេង។ ក្រៅពីកម្ពុជា ប្រទេសដែលបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ ភាគច្រើនមកពីប្លុកកុម្មុយនិស្ត រួមមាន ចិន រុស្ស៊ី វៀតណាម និងឡាវជាដើម។
ប្រភព៖https://bit.ly/2BlrU3o