កម្ពុជាកំពុងពិចារណាទិញឧទ្ធម្ភាគចក្រប្រភេទថ្មី ទំនើប២គ្រឿង ពីប្រទេសរុស្ស៊ី បន្ទាប់ពីឧទ្ធម្ភាគចក្រទាំងពីរគ្រឿងម៉ាក់ Mi 171 A2 និង ម៉ាក់ ANSAT នេះ បានដាក់ឲ្យហោះហើរសាកល្បង នៅព្រឹកថ្ងៃទី ២០ វិច្ឆិកា នេះ។ នៅក្នុងពិធីបង្ហាញ ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សង្ឃឹមថា កម្ពុជានឹងអាចប្រើប្រាស់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ នៅថ្ងៃអនាគត។
ប្រភព RFI៖ https://bit.ly/2BkgrkP