មេដឹកនាំរបបក្រុងភ្នំពេញ និងប្រធានគណបក្សប្រឆាំង ផ្ញើសារអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ខួបលើកទី៧០ នេះ ក្នុងន័យខុសគ្នា។ លោក ហ៊ុន សែន លើកឡើងថា សព្វថ្ងៃ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ដែលសិទ្ធិទាំងនោះ ធ្វើអោយប្រទេសកម្ពុជាមានភាពរីកចម្រើនជឿនលឿន។ ចំណែកលោក កឹម សុខា វិញ លើកឡើងថា បើមនុស្សម្នាក់ៗ គ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព ការអភិវឌ្ឍ និងការបង្រួបបង្រួមជាតិ ក៏មិនអាចមាននិរន្តរភាពដែរ។
ប្រភពRFA៖ https://bit.ly/2zPk6ph