លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែ ធ្នូនេះបានបញ្ជាក់ថា ការវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) គឺមិនមែនសំដៅលើគណបក្សនយោបាយ ឬក្រុមណាមួយនោះទេ ពោលគឺរៀបចំឡើង ដើម្បីអនាគតកម្ពុជាទាំងមូល។ លោកលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងមុនមួយថ្ងៃដែលរដ្ឋសភាជាតិ បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និង អនុម័តលើសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយមាត្រា ៤៥ថ្មី (ស្ទួន) នៅថ្ងៃទី១៣ ធ្នូនេះ។
ប្រភពVAYO៖https://bit.ly/2GoKFaX