នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួនរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចបានលើកឡើងជាច្រើនពីការទទួលបានជោគជ័យរបស់គណបក្សនេះក្នុងការបោះឆ្នោតកន្លងទៅ។ ក្នុងនោះ លោកហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជ័យជម្នះរបស់គណបក្សកាន់អំណាចក៏ជាជ័យជម្នះរបស់ប្រជាជនកម្ពុជាដែរ។
ប្រភពRFI៖https://bit.ly/2Evf7gD