លោក សម រង្ស៊ី ដែលតាំងខ្លួនជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ បញ្ឈប់ការយល់ច្រឡំ និងការជេរប្រមាថគ្រប់រូបភាពចាប់ពីឆ្នាំថ្មីនេះតទៅទៀត។ នេះជាការអំពាវនាវរបស់លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកម្សិលមិញ លាយឡំនឹងសារជូនពរក្នុងឱកាសបុណ្យគ្រីស្មាស់ និងឆ្លងឆ្នាំសាកលចូលឆ្នាំថ្មី២០១៩ ។
ប្រភពRFI៖ https://bit.ly/2LAB2Va