កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិឱ្យឈរលើគោលការណ៍នៃរដ្ឋបាលឯក ភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ដើម្បីឱ្យកំណែទម្រង់នេះទទួលបានជោគជ័យ ពិតប្រាកដណាស់គឺត្រូវការការចូលរួម និងការលះបង់យ៉ាងមុតមាំពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងកិច្ចដំណើរនេះ។ ការចូលរួម និងការលះបង់ជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន ដើម្បីឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ប្រភពWMC៖https://bit.ly/2CwaVfd