ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បដិសេធថា លោកបានប្រាប់ទៅលោក សម រង្ស៊ី មិនឱ្យវិលចូលស្រុកវិញ កាលពីចុងឆ្នាំ២០១៥ នោះឡើយ។ លោកបន្តថា មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការផ្ដន្ទាទោសរួចហើយ ហើយក៏មានដីកាតាមចាប់ខ្លួនផងដែរ ដូច្នេះលោកមិនល្ងង់ដល់ថ្នាក់ទៅនិយាយប្រាប់លោក សម រង្ស៊ី បែបនេះឡើយ។
ប្រភពRFA៖https://bit.ly/2CHNEar