នៅយប់នេះ ប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមអបអរសាទរការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០១៩។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅអបអរសាទរឆ្លងចូលឆ្នាំថ្មីនៅវិមានឈ្នះឈ្នះដែលទើបនឹងបើកសម្ពោធកាលពីថ្ងៃទី២៩ ខែធ្នូ។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានជូនពរប្រជាពលរដ្ឋខ្មែរក្នុងឱកាសឆ្លងចូលឆ្នាំថ្មីនេះផងដែរ។
ប្រភពRFA៖https://bit.ly/2QcpxEm