អតីតមន្ត្រីគណបក្សលោក សម រង្ស៊ី ព្រមទាំងកូនប្រុសជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចដាក់ពាក្យជាផ្លូវការទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញហើយ ទោះបីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងស្នើកុំឲ្យសុំការលើកលែងទោស ព្រោះគ្រាន់តែជាល្បិចលោក ហ៊ុន សែន ក៏ដោយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានអះអាងថា រហូតពេលនេះ មានមន្ត្រីជាន់ខ្ពស់របស់គណបក្សតិចតួចតែប៉ុណ្ណោះ ដែលបានសុខចិត្តចាកចេញពីគណបក្សតាមការអូសទាញរបស់របបក្រុងភ្នំពេញ។
ប្រភពRFA៖https://bit.ly/2SQRFPC